រដ្ឋបាលខណ្ឌដូនពេញ បានបេីកកិច្ចប្រជុំស្តីពីការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំស្តីពីការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោក អធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១ និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១។