អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេសលើនាវា ចំនួន ២០០នាក់

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេសលើនាវា ចំនួន ២០០នាក់ មកពី ១៥សញ្ជាតិ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ»។

បច្ចុប្បន្ន នេះភ្ញៀវទេសចរណ៍ទាំងអស់ បានចុះចេញពីនាវា និងកំពុងសម្រាកនៅក្នុងខេត្តព្រះសីហនុ។ ដោយឡែក នាវាក៏មានផ្ទុកនាវិក សរុបចំនួន ១៥៦នាក់ (ស្រី ១២នាក់) មកពី ១៦សញ្ជាតិ៕