ឯកឧត្តម ខូយ រីដា អញ្ជើញជូនដំណើរប្រជាពលរដ្ឋ ១៦គ្រួសារ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីទទួលយកផ្ទះ និងដីឡូតិ៍

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយ និងជូនដំណើរគ្រួសារប្រជាពលរដ្ឋ ទាំង ១៦គ្រួសារ ដោយក្តីអាណិតអាសូរ និងស្នាមញញឹមដ៏កក់ក្តៅ នៅបរិវេណសាលាខេត្តពោធិ៍សាត់ មុនពេលពួកគាត់ចេញដំណើរ ឆ្ពោះទៅកាន់ទឹកដីខេត្តស្ទឹងត្រែង ដើម្បីទទួលយកផ្ទះ និងដីឡូតិ៍បង្កបង្កើនផល ចំនួន៣ហិកតា ក្នុងមួយគ្រួសារ ពីកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ)។

កម្មវិធីដ៏មានអត្ថន័យនេះ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហាជីវភាព ដីធ្លី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ព្រមទាំងផ្សារភ្ជាប់ជាមួយការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់