លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសមាជិកអាវុធហត្ថ សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កឹម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបល្មើស បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ស៊ន់ គឹមហុង ជំនួយការ អង្គភាពនគរបាលយុត្តិធម៌ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកនូវថវិកា និងផ្លែឈេី ក្នុងការសួរសុខទុក្ខផងដែរ៕ SiemReapGRK










