វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីបច្ចេកទេសនៃការអនុវត្តការងារ គណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់
(ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ លោក នីម នីរ៉ាដេត នាយកទីចាត់ការផែនការ វិនិយោគខេត្ត បានដឹកនាំ ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីបច្ចេកទេសនៃការអនុវត្តការងារ គណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ តាមប្រព័ន្ធvideo zoom meeting នៅសាលាខេត្តកណ្តាលវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផងដែរ។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺការអនុវត្តគណនេយ្យភាពសង្គម គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការបង្កើតតម្លាភាព និងបង្កើនទំនុកចិត្តរវាងរដ្ឋបាលមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដើម្បីឈានទៅរកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។









