ប្រធានមន្ទីរព័ត៌មាន និងប្រធានមន្ទីរផែនការខេត្តព្រះវិហារ នាំយកអំណោយសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ ភ្នំ៣៣៣

(ខេត្តព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងលោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បាននាំយកស្បៀងអាហារ ចុះសួរសុខទុក្ខបងប្អូនវីរកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យ បូរណភាពទឹកដី នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភ្នំ៣៣៣ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អំណោយដែលបាននាំយកប្រគល់ជូននាឱកាសនោះមាន សាច់ជ្រូក សាច់ទា បន្លែស្រស់ និងទឹកបរិសុទ្ធមួយចំនួន ដែលជាថវិកាផ្ទាល់ខ្លួន ព្រមទាំងទឹកបរិសុទ្ធចំនួន ៥០កេសបន្ថែមទៀត ជាអំណោយរបស់ ឯកឧត្តម នួន វិទ៉្យា អគ្គនាយករងរតនាគារជាតិ តាមរយៈ លោក អ៊ាង វណ្ណថា ដើម្បីជួយសម្រួលដល់ការហូបចុករបស់វីរកងទ័ពយើង។