ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី រដ្ឋបាលខណ្ឌព្រែកព្នៅ មានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពីលោក សាន់ សូផាត ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, លោក ទៀក វ៉ែន នាយករងទីចាត់ការផែនការ និងវិនិយោគរាជធានីភ្នំពេញ, លោក សៅ គុនឆុន សមាជិកក្រុមប្រឹក្សា តំណាងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១ និងប្រធានអង្គភាពលទ្ធកម្ម លោក-លោកស្រី ចៅសង្កាត់, ស្មៀនសង្កាត់ទាំង៥ និងគណៈកម្មការលទ្ធកម្មសង្កាត់ទាំង៥ និងក្រុមហ៊ុនទទួលការ ដែលបានអញ្ជើញចូលរួមដេញថ្លៃតាមនីតិវិធី លើគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ឆ្នាំ២០២៦នេះមានចំនួន៧គម្រោង និងមានអ្នកចូលរួមសរុប ៧៦នាក់។

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានក្រុមហ៊ុនចំនួន១៦ បានចូលរួមដេញថ្លៃ។