ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្រុកភ្នំក្រវ៉ាញ
(ខេត្តពោធិ៍សាត់)៖ នាថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារនិវត្តជននិងពិធីកាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មី និងអណ្ដូងទឹក ជូនដល់គ្រួសាអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមានប្រសាសន៍សំណេះសំណាលប្រកបដោយការនឹករលឹកជាមួយអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្ដូងទឹកចំនួន ១២៥អណ្ដូង បន្ថែមទៀត ជូនដល់គ្រួសាអតីតយុទ្ធជន និងនិវត្តជន ដែលទើបចូលរស់នៅនានាពេលថ្មីៗនេះ។ ជាមួយគ្នានោះ សម្ដេចប្រធាន បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ ការរៀបចំដាំដុះបន្លែបង្កា និងការចិញ្ជឹមសត្វ តាមខ្នងផ្ទះជាក់ស្តែងផងដែរ។ Read more










