ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ តើយើងគួរដើរទៅមុខដោយរបៀបណា?»
(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដើម្បីផ្តល់ឱកាសដល់វាគ្មិន (ផ្នែកAI ធុរកិច្ច និងព័ត៌មាន) បានជជែកពិភាក្សា និងលើកទ្បើងអំពីស្ថានភាពទូទៅនៃវិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាន និងធុរកិច្ចជន និងការប្រើប្រាស់AI ដែលជាប្រយោជន៍ដល់សង្គម ដែលមានអ្នកសារព័ត៌មានជាង១០០នាក់ មកពី៦៧ស្ថាប័នចូលរួមក្នុងនោះក៌មានអង្គភាពសារព័ត៌មានគេហទំព័រ”ជីវិតកូនខ្មែរ”www.chivitkonkhmer.com.kh ផងដែរ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ត្បិតតែសម័យនេះជាសម័យបច្ចេកវិទ្យាAI ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ ឬបកស្រាយខុស នឹងអាចនាំឲ្យមានការយល់ច្រឡំ ប៉ះពាល់កិត្តិយស និងបង្កគ្រោះថ្នាក់់ដល់សង្គម និងជាពិសេសក្នុងវិស័យសារព័ត៌មាន ត្រូវតែត្រឹមត្រូវ មានទំនួលខុសត្រូវ ដើម្បីប្រាកដថាការផ្សព្វផ្សាយនោះមិនបង្កផលប៉ះពាល់ ឬផលអវិជ្ជមាន។ Read more










