(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យការរៀបចំការ៉ូឡាថ្មីលើចិញ្ចើមផ្លូវជុំវិញផ្សារអូរឫស្សី និងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ ដែលកំពុងប្រកបមុខរបរលក់ដូរនៅក្នុងផ្សារអូរឫស្សី។
#ថេងសុថុល #thengsothol #ខណ្ឌ៧មករា #រាជធានីភ្នំពេញ #ផ្សារអូរឫស្សី



















