បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោក Online Scames ក្នុងខណ្ឌ៧មករា ឃាត់មនុស្ស៦នាក់​ជនជាតិចិន

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ គណ:បញ្ជការឯកភាពខណ្ឌ៧មករា​ ដឹកនាំដោយលោក​ ថេង សុថុល អភិបាលខណ្ឌ៧មករា លោកវរសេនីយ៍ឯក ជុន ប៊ុននណាន អធិការនគរបាលខណ្ឌ៧មករា និងលោក វរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការអាវុធហត្ថខណ្ឌ៧មករា​ ដោយបានការសម្របសម្រួលពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផ្ទះលេខ៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃើញមនុស្ស និងសម្ភារមួយចំនួន ក្នុងនោះ ៦នាក់ មានស្រី០១នាក់ ជាជនជាតិចិនតៃវ៉ាន់ ឯសម្ភារៈមាន៖
– ទូរស័ព្ទដៃបម្រើការងារចំនួន ៤គ្រឿង
-all in one ១គ្រឿង
-monitor ៩គ្រឿង
-ធុង CPU 4

ជនសង្ស័យខាងលើប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោក online Scames ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ មានគោលដៅទៅតៃវ៉ាន់ នឹង ប្រទេសចិន៕