(ភ្នំពេញ)៖ នារសៀលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះសួរសុខទុក្ខ លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានផ្តាំផ្ញើឱ្យពូពង្រឹងស្មារតីទទួលសម្រាកព្យាបាលឱ្យបានល្អ និងសូមជូនពរឱ្យពូបានឆាប់ជាសះស្បើយពីជម្ងឺ ក្នុងនោះបានឧបត្ថម្ភជាថវិកាមួយចំនួនសម្រាប់ជួយសម្រាកបន្ទុកថ្លៃព្យាបាលផងដែរ។





