អូស្ត្រាលី អះអាងពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម Bernard Philip ជំនួយការលេខាទី១ផ្នែកគោលនយោបាយអន្តរជាតិអូស្ត្រាលី បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Bernard Philip នៅកម្ពុជានាឱកាសនេះ និងបានវាយតម្លៃថា ទស្សនៈកិច្ចនេះនឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា- អូស្ត្រាលី ដែលមានស្រាប់។ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជូនកងកម្លាំងមកចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងដើមទសវត្សន៍៩០ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលហៅកាត់ថា”អ៊ុនតាក់”។ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងនានាក្នុងពេលកន្លងមក Read more