ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសព្រៃឈើ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រកាសកែសម្រួលសមាសភាពមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ប្រចាំការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៤ ទីបញ្ជាការស្រាលគឺ តំបន់អូរសោម តំបន់អូរឃ្មង តំបន់សុចិត្រ និងតំបន់កែងបឹង ដែលកំពុងធ្វើសកម្មភាពនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេច របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីការកែសម្រួលសមាសភាពទីបញ្ជាការស្រាល ដែលប្រចាំការទាំង៤គោលដៅ នៅក្នុងតំបន់ព្រៃឡង់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ឱ្យទទួលបានជោគជ័យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន Read more