យុវជនជិះម៉ូតូដឹកអីវ៉ាន់អនឡាញក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Mazda ពីមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំ
(ភ្នំពេញ)៖ យុវជនម្នាក់ដែលជាដឹកឥវ៉ាន់អនឡាញ បានជិះម៉ូតូ មួយគ្រឿងម៉ាក Step ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AK-2883 បេីកបរក្នុងល្បឿនយ៉ាងលឿន ដោយធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ខណៈពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចផ្លូវខាងលេី ក៏មានរថយន្ត ម៉ាក Mazda ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AE-1819 បេីកបរក្នុងទិសដៅពីត្បូងមកជេីង ក៏បត់ឆ្វេងដៃឆ្លងជិតផុតហេីយ ក៏ត្រូវម៉ូតូជិះមកលឿនបុកពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង រឺឯអ្នកបេីកបរម៉ូតូត្រូវបានដឹកយកទៅមន្ទីរពេទ្យផងដែរ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៧:៥០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវព្រះស៉ីសុវត្ថិ កែងផ្លូវ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានឱ្យភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នា។