គណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានត្រូវបានព្រះចៅស៊ុលតង់នៃប្រទេស ព្រុយណេ រាជានុញ្ញាតចូលថ្វាយបង្គុំគាល់និងសវនាការនៅព្រះបរមរាជវាំង

(ព្រុយណេ)៖ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (AMRI 17) នៅប្រទេសព្រុយណេ ដារ៉ូសាឡាម ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាឌូឡាហ៍ ទ្រង់រាជានុញ្ញាតផ្តល់កិត្តិយសជូនគណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានបានចូលគាល់ និងជួបសវនាការនៅព្រះបរមរាជវាំងនារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមគណៈប្រតិភូដែលបានចូលគាល់ បានទូលថ្វាយ និងសម្តែងនូវអំណរព្រះរាជគុណថ្វាយដល់ព្រះចៅស៊ុលតង់ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់គណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានទាំងអស់ និងប្រទេសដៃគូ និងដែលប្រទេសព្រុយណាក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរព្រះគុណចំពោះការដឹកនាំរបស់ប្រទេសព្រុយណេ ក្នុងនាមជាប្រធានប្តូរវេទនៃកិច្ចប្រជុំ ដែលបានជំរុញឱ្យមានគំនិតផ្តួចផ្តើមនានា និងកិច្ចសន្ទនាប្រកបដោយអត្ថន័យដើម្បីចែករំលែកក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងប្រទេសជាដៃគូដែលបានចូលរួម។ ជាមួយគ្នា ឯកសារជាច្រើនទាក់ទងនឹងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយត្រូវបានអនុម័ត ដែលជាការបោះជំហានថ្មីមួយទៀតនៃសមាជិកអាស៊ានលើកិច្ចការព័ត៌មាន។ ព័ត៌មានដែលប្រទេសសមាជិកបានគូសបញ្ជាក់បានដើរតួនាទីដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងនានា Read more

ពិធីបដិសណ្ឋារកិច្ចផ្លូវការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី។

ពិធីបដិសណ្ឋារកិច្ចផ្លូវការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី។ អរគណសន្តិភាព #ThanksPeace

កម្ពុជាបង្ហាញនូវគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ (ASEAN Ministers Responsible for Information) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេដារូស្សាឡាម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចជា ការពង្រឹងមជ្ឈមណ្ឌលផ្លាស់ប្តូរខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ការពង្រីកកម្មវិធីអក្ខរកម្មឌីជីថល និងកម្មវិធីភាពធន់នឹងប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតមណ្ឌលប្រព័ន្ធផ្សព្វផ្សាយយុវជន (Youth Media Lab) ការអភិវឌ្ឍក្របខ័ណ្ឌទំនាក់ទំនងតំបន់ក្នុងពេលនៃវិបត្តិ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងជូនថ្នាក់ដឹកនាំមកពីបណ្តាលប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ពីហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងបានអំពាវនាវដល់កិច្ចប្រជុំឱ្យពិនិត្យពិចារណាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដើម្បីផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានឆ្នាំ ២០២៥ របស់កម្ពុជា ដោយកត់សម្គាល់ថា អ្នកសារព័ត៌មានជាង ៨១% បានចាត់ទុកសេរីភាពសារព័ត៌មានមាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។ Read more

កម្លាំងប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯកអ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកងកម្លាំងចមុះ​ ធ្វើសកម្មភាពបង្ក្រាបបទល្មើសជាក់ស្ដែងនៅតំបន់ ចាប់ពីជ្រោយវែងចំណុច ដល់ចុងព្រែកតាសោម​ ក្នង​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ឃុំ​ផាត់​សណ្តាយ​ បានបង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ខុស​ច្បាប់​ ដោយ​បាន​បំផ្លាញចោលអូនក្រញឹក​ ខុសទំហ៊ុដែលច្បាប់បានកំណត់ចំនួនមួយរបាំង មានប្រវែង២៥០​ ម៉ែត្រ​ ឡុកចំនួន ២ឡុក​ លបចំនួន២​ មា​ត់​ រុះរើ លបលូខុសទំហំក្រឡាកំណត់បាន ចំនួន​ ៦មាត់​ បំផ្លាញ​អួនស្បៃមុងដែលច្បាប់បានហាមឃាត់ដាចខាតបាន ចំនួន​ ៣​ របាំង មាន​ប្រវែង ៣០០ ម៉ែត្រ​ និង​ឧបករណ៍​ល្មើស​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ទៀត​។ ឧត្តមសេនីយ៍ទោ សោម Read more

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ Energy Lab អំពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអ្នកសារព័ត៌មានលើចំណេះដឹង «ថាមពលស្អាត» ដើម្បីបងប្អូនអ្នកសារព័ត៌មានយល់ដឹងបានច្បាស់លាស់ និងងាយស្រួលក្នុងការសរសេរនិងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងថាមពលស្អាតដល់សាធារណជន។

ក្រសួងព័ត៌មាន ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

(ខេត្តកំពង់ចាម)៖ នៅល្ងាចថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីបុណ្យនេះប្រារពឡើង នៅភូមិអណ្ដូងច្រះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម៕

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥​ #ទវាសេរីភាពសារព័ត៌មាន #ជនួបអ្នកសារព័ត៌មានលើកទី៧ #ករសួងព័ត៌មាន

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩០ កងទ័ពជើងគោក ចុះពិនិត្យកងកម្លាំងស្ថាបនាផ្លូវបេតុងមួយខ្សែនៅក្នុងអង្គភាព

(ខេត្តកំពង់ស្ពឺ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង ទាំងស្មារតីនិងសម្ភារៈបានធ្វើឲ្យកងពលតូចដឹកជញ្ជូនលេខ៩០ មានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងរបស់កងពលដែលកំពុងអនុវត្តន៍យ៉ាងសកម្មនៅការស្ថាបនាផ្លូវបេតុងមួយខ្សែនៅ ទីបញ្ជាការកងពលដែលមានប្រវែង ១៧៥ម៉ែត្រx៤,៥ម៉ែត្រx០,១៥ម៉ែត្រ ត្រូវបានសម្រេចមួយរយភាគរយ នៅថ្ងៃទី១ ខែឧសភានេះ។ នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារនេះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលមានការកោតសរសើរយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង និងពលទាហានបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តនូវការកសាងផ្លូវបេតុងមួយខ្សែ។ ឯកឧត្តម មេបញ្ជាការកងពលបានមានប្រសាសន៍ទៅកាន់កងកម្លាំងទាំងអស់ដែលកំពុងអនុវត្តន៍ការងារថា÷ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទក្រៅពីការងារស្នូលត្រូវរួមគ្នាកសាងអង្គភាពដើម្បីផលប្រយោជន៍រួម(កងទ័ពគ្មានគ្រឿងញៀន)។

កម្លាំងកងពលតូចអន្តរាគមន៍លេខ៧  បន្តចុះត្រួតពិនិត្យ និងចេញល្បាត ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ

(ខេត្តព្រះវិហារ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំនិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមឧត្ដមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូច​អន្តរាគមន៍លេខ៧ បានដាក់ចេញនូវបទបញ្ជា គ្រប់បណ្ដាកងឯកភាពវរសេនាតូច ចំណុះទាំងអស់ ជាពិសេសកម្លាំងវរ:សេនាតូច៣៧១ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជួមុខ កម្ពុជា.ថៃ ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។