ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក ជា កុលបុត្រ បុគ្គលិកបញ្ជូនសារ វរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក និងបាននាំយកសាររំលែកទុក្ខ និងបច្ច័យចំនួន ៤០លានរៀល របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងបច្ច័យរបស់ឯកឧត្តម ឃួង ស្រេង ចំនួន ៥លានរៀល ទឹកសុទ្ធ ១០០កេស និងអង្ករ ២៥០គីឡូក្រាម ជូនដល់គ្រួសារសព ដើម្បីធ្វើបុណ្យជូនវរកងទ័ពរបស់យើងឱ្យបានសមរម្យតាមប្រពៃណីជាតិខ្មែរ៕
ភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥