ពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនឈរលើច្បាប់អន្តរជាតិនិងផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ជំហររបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្បួនដង្ហែថ្មើរ ជើងនៅចេញពីកោះពេជ្រ ឆ្ពោះទៅវិមាន ឯករាជ្យ ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី។ ដំណើរថ្មើរជើងនៅពេលនេះ គឺបង្ហាញពីទឹកចិត្ត ស្មារតីរបស់ប្រជាពលរដ្ឋនិងយុវជនខ្មែរគ្រប់ទីកន្លែង រួមចិត្ត រួមសំឡេងបេះដូងតែមួយព្រមគ្នាការពារទឹកដី។ ជាពិសេសបង្ហាញទឹកចិត្តឆន្ទៈ មានក្ដីស្រឡាញ់ មានភាពជឿជាក់ ដែលបង្ហាញ ថា Read more

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា!

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារគ្រឿងបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមការពារ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ មហាព្រឹត្តិការណ៍ ព្យុហយាត្រាសាមគ្គីភាព ( Read more

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ប្រចាំសប្តាហ៍ របស់គ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ នៅទីស្តីការក្រសួងព័ត៌មាន។

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

លោក សៀ ទីន ប្រធាន​ក្រុម​ការងារ​ខេត្តចុះជួយមូលដ្ឋានឃុំកំពង់ភ្លុក អញ្ជើញចែកអំណោយដល់សាលាឃុំកំពង់ភ្លុក.កីឡាបាក់ទះ និងកម្លាំងប្រជាការពារ

(ខេត្តសៀមរាប៖ លោក សៀ ទីន ប្រធាន​ក្រុម​ការងារ​ខេត្តចុះជួយមូលដ្ឋានឃុំកំពង់ភ្លុក អមដំណើរដោយលោក​-លោកស្រី អនុប្រធាន​ការងារ​ខេត្ត និងលោកមេឃុំ ព្រមជាមួយក្រុមការងារ​ដែលមានការពាក់ព័ន្ធ​ជាច្រើនរូប បានអញ្ជើញចែកអំណោយ សម្ភារៈ ភេសជ្ជៈ និងថវិកា ជូនដល់៖១.សាលាឃុំកំពង់ភ្លុក៖​ ភេសជ្ជៈ ១០កេស។២.ក្រុមកីឡាបាល់ទះសាលាឃុំកំពង់ភ្លុក៖ ទឹកបរិសុទ្ធ ៥កេស ភេសជ្ជៈ ៣កេស និងថវិកា ២០០,០០០រៀល។៣.កម្លាំងប្រជាការពារភូមិ(ឃុំកំពង់ភ្លុក)៖ វិទ្យុទាក់ទង ១០គ្រឿង និងឯកសណ្ឋានប្រជាការពារ ៣០កំប្លេ ពិធីនេះធ្វើនៅសាលាឃុំកំពង់ភ្លុក ស្ថិតនៅភូមិ​គោកត្នោត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប។ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ស្ដីពី “កិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុ​ជា” ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុន​ឡុង រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្រ្តី នៅសាលប្រជុំសាលាខេត្តសៀមរាប។

ខេត្តសៀមរាប ព្រឹកថ្ងៃ១៣ មិថុនា​ ២០២៥​ SiemReapGRK

ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងសប្បុរសជន បាននាំយកអំណោយ ទៅប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅសមរភូមិមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ SiemReapGRK

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល៣ថ្ងៃ នៅទីក្រុងនីស។

ឯកឧត្តម រស់ ទៀត និងលោកជំទាវ មិថុនា ភូថង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជនជូនកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកោះកុង

(ខេត្តកោះកុង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង រួមទាំងសប្បុរសជនក្នុងខេត្តកោះកុង បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣។ នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងរបាយការណ៏សង្ខេបរបស់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានគូសបញ្ជាកពីតួនាទីភារកិច្ចរបស់កងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ទិសយោធភូមិភាគទី៣ រួមទាំងការបំពេញភារកិច្ចក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដល់កងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដែលបានអនុវត្តន៍ភារកិច្ចបានល្អប្រសើរ Read more

ក្រសួងមហាផ្ទៃ ស្នើដល់ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ យកចិត្តទុកដាក់លើការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ!

សសខា #SarSokha #កមពុជា #Cambodia

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកទិសដៅបន្តរបស់នាយកដ្ឋានគ្រប់គ្រងរោងពុម្អ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅទីស្តីការក្រសួងព័ត៌មាន។

ភ្នំពេញ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥