សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី នៅគេហដ្ឋានលេខ ៦២ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង Read more

ឧបនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ានី​ និងរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញកាត់វិញ្ញាសាប្រលងជ្រេីសរេីស​មន្រ្តីកសិកម្មឃុំ​ ឆ្នាំ២០២៥​ ចំនួន​ ៣៧២នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២​ ខែសីហា ឆ្នាំ២០២៥​ ឯកឧត្តម ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ និងឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញកាត់វិញ្ញាសាប្រលងជ្រេីសរេីស​មន្រ្តីកសិកម្មឃុំ​ ឆ្នាំ២០២៥​ ចំនួន​ ៣៧២នាក់​ ដែលនឹងចាប់ផ្តេីមការប្រលង​ នៅម៉ោង​ ១២ថ្ងៃត្រង់នេះ​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រសួងមុខងារសាធារណៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានដោយជោគជ័យចំនួន ២លើក ដោយលើកទី១ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ និងលើកទី២ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ១០០០នាក់ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន Read more

ថ្នាក់ដឹកនាំខេត្តកណ្តាល អមដំណើរឯកឧត្ដម ប្រាក់ សុខុន គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាសម្តេចធិបតីនិងលោកជំទាវបណ្ឌិតចំនួន ៨០ ០០០ ០០០រៀល ចូលរួមបុណ្យសពព្រឹន្ទបាលទោ រិន វាសនា

(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្ដាល កងកំលាំងទាំងបី និងមន្ត្រីរាជការ បានអមដំណើរឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៨០ ០០០ ០០០៛ ចូលរួមបុណ្យសពព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូច ៣៩៣ Read more

ឯកឧត្តម ឃួង ស្រេង ‎អញ្ជើញគោរព​វិញ្ញាណក្ខន្ធ​សពលោកអនុសេនីយ៍ឯក​ លៀម​ សំពៅមាស​ និងសព​លោក​អនុសេនីយ៍​ឯក​ ពោ​ វៃ​ ដែលបានពលីជីវិតក្នុងសង្រ្គាម នៅសមរភូមិមុខ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សពលោកអនុសេនីយ៍ឯក​ លៀម​ សំពៅមាស​ មន្ត្រីនគរបាល​នៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុង​ជន្មាយុ​ ៤៣ឆ្នាំ​ និងសព​លោក​អនុសេនីយ៍​ឯក​ ពោ​ វៃ​ យោធិន​នៃកងពលតូចអន្តរាគមន៍លេខ៨​ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ព​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ ក្នុង​ជន្មាយុ​ ៤៦ឆ្នាំ​ ដែលបានទទួល​មរណភាព​ក្នុង​បុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពថៃ។ ក្នុងនោះឯកឧត្តម ឃួង ស្រេង ចាត់ទុកមរណៈភាពរបស់អ្នកទាំងពីរ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក Read more

លោកឧត្តម​សេនីយ៍​ត្រី សៀ ទីន បានចាត់ឱ្យក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ថន ញ៉ាញ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ

(ខេត្តសៀមរាប)៖ នាព្រឹក​ថ្ងៃពុធ​ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមកាងារដឹកនាំដោយ លោកវរសេនីយ៍ទោ​ យិន កុម្ភៈ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងរុនតាឯកតេជោសែន​ បានចូលរួម​គោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ត្រី​ ថន​ ញ៉ាញ​ នាយទាហាន នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រំដែនកម្ពុជា-ថៃទិសភ្នំទ្រព្យ កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៣៩ឆ្នាំ។ មរណភាពរបស់ លោកអនុសេនីយ៍ត្រី​ ថន​ ញ៉ាញ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល លោកបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូនៗ ឱ្យក្លាយទៅជា ធនធានមនុស្សដ៏មានតម្លៃ Read more

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ ៣៣មុខ បានប្រគល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។ ពិធីប្រគល់ និងទទួលអំណោយដែលជាទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម​ ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម​ ឃួង ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ប្រគល់ជូនលោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសខេត្តព្រះវិហារ។ ឯកឧត្តម​ ឯក ឃុនដឿន  អភិបាលរងរាជធានី ក្នុងឱកាសនោះបាននាំមកនូវការផ្តាំផ្ញើសួរសុខពីសំណាក់ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពយើងទាំងអស់ សូមមានសុខភាពល្អ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧត្តមសេនីយ៍ឯក ដួង សំនៀង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងពលករ សរុបចំនួន ៣៥៩ គ្រួសារ

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងពលករ សរុបចំនួន ៣៥៩ គ្រួសារ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមករស់នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងវិញ។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានពាំនាំមតិផ្តាំផ្ញើនិងសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងផ្តល់ថវិកាមួយចំនួនផងដែរ។ ពិធីនេះធ្វើឡើងនៅបរិវេណវត្តព្រែកក្រូច ស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិគាំទ្រកម្លាំងជួរមុខនូវថវិកាសរុបចំនួន ១,៨២០,០០០,០០០៛

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ ដែលកំពុងប្រយុទ្ធប្រកបដោយវីរៈភាពក្នុងការអនុវត្តម៉ឺងម៉ាត់បទបញ្ជាដែកថែប សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។ ដើម្បីសម្រួលជីវភាព និងលើកទឹកចិត្តនាយទាហាន នាយទាហានរង និងពលទាហានកម្លាំងជួរមុខ តាមរយៈការចលនារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដោយមានសប្បុរសជនបានចូលរួមបរិច្ចាគថវិកាមូលនិធិគាំទ្រកម្លាំងជួរមុខ ប្រមូលថវិកាសរុបចំនួន ១,៨២០,០០០,០០០៛ ។

ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ កំពុងសម្រុកត្រឡប់មកកម្ពុជាវិញ

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ កំពុងសម្រុកចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនកុះករ នៅតាមច្រកទ្វារព្រំដែននានា ជាប់ជាមួយប្រទេសថៃ។ សមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី២៥ ខែកក្កដា ដល់រសៀលម៉ោង១ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរធ្វើដំណើរតាមច្រកទ្វារ អន្តរជាតិដូងប្រមាណ ៤០០០នាក់។ គួរឱ្យដឹងថា ការវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ ពីសំណាក់ប្រជាពលរដ្ឋ និងពលករខ្មែរ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពឈ្លានពានសៀម បានវាយលុកមកទឹកដីកម្ពុជាទាំងកម្រោល។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃទី២ នៃការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជា ចំពោះការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដែលចាប់ផ្តើមបង្កកាលពីព្រឹកម្សិលមិញ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ Read more