ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ បើកផ្ដល់ជូនយោធិនចូលសោធននិវត្តន៍ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានរៀបចំពិធី សំណេះសំណាល បើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិនសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ចំនួន ១៥ នាក់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈបង្កស្លាប់បាត់ខ្លួន និងសោធននិវត្តន៍ នៃក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេប ជូនអង្គពិធី និង គណៈអធិបតី ។ នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានអំពាវនាវដល់យោធិនសោធននិវត្តន៍ទាំងអស់នៅក្នុងពិធីនេះ ត្រូវទៅដាក់ពាក្យចុះឈ្មោះសុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីសមាគម។ Read more