កម្លាំងប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯកអ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកងកម្លាំងចមុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសជាក់ស្ដែងនៅតំបន់ ចាប់ពីជ្រោយវែងចំណុច ដល់ចុងព្រែកតាសោម ក្នងភូមិសាស្ត្របឹងទន្លេសាបឃុំផាត់សណ្តាយ បានបង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ ដោយបានបំផ្លាញចោលអូនក្រញឹក ខុសទំហ៊ុដែលច្បាប់បានកំណត់ចំនួនមួយរបាំង មានប្រវែង២៥០ ម៉ែត្រ ឡុកចំនួន ២ឡុក លបចំនួន២ មាត់ រុះរើ លបលូខុសទំហំក្រឡាកំណត់បាន ចំនួន ៦មាត់ បំផ្លាញអួនស្បៃមុងដែលច្បាប់បានហាមឃាត់ដាចខាតបាន ចំនួន ៣ របាំង មានប្រវែង ៣០០ ម៉ែត្រ និងឧបករណ៍ល្មើសនេសាទខុសច្បាប់មួយចំនួនទៀត។ ឧត្តមសេនីយ៍ទោ សោម Read more