ឯកឧត្តម ខូយ រីដា អញ្ជើញទទួលថវិកាពីសប្បុរសជន សម្រាប់ចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត បានទទួលថវិកា ចំនួន៨ម៉ឺនដុល្លារ តាមរយៈសន្តានចិត្តសប្បុរសធម៌ របស់លោកសាស្ត្រាចារ្យ គួច វណ្ណលី និងលោកស្រីសាស្ត្រាចារ្យ ហែ ឈឹងរន អតីតសាស្ត្រាចារ្យភាសាបារាំង និងអង់គ្លេស នៅវិទ្យាល័យពោធិ៍សាត់ កាលពីឆ្នាំ១៩៦៥-១៩៧៥ និងជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងទេសចរណ៍ រហូតចូលនិវត្តន៍ ដែលបានបរិច្ចាគថវិកា សម្រាប់ចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម Read more










