ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ប្រចាំសប្តាហ៍ របស់គ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ នៅទីស្តីការក្រសួងព័ត៌មាន។
ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
(ខេត្តសៀមរាប៖ លោក សៀ ទីន ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំកំពង់ភ្លុក អមដំណើរដោយលោក-លោកស្រី អនុប្រធានការងារខេត្ត និងលោកមេឃុំ ព្រមជាមួយក្រុមការងារដែលមានការពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចែកអំណោយ សម្ភារៈ ភេសជ្ជៈ និងថវិកា ជូនដល់៖១.សាលាឃុំកំពង់ភ្លុក៖ ភេសជ្ជៈ ១០កេស។២.ក្រុមកីឡាបាល់ទះសាលាឃុំកំពង់ភ្លុក៖ ទឹកបរិសុទ្ធ ៥កេស ភេសជ្ជៈ ៣កេស និងថវិកា ២០០,០០០រៀល។៣.កម្លាំងប្រជាការពារភូមិ(ឃុំកំពង់ភ្លុក)៖ វិទ្យុទាក់ទង ១០គ្រឿង និងឯកសណ្ឋានប្រជាការពារ ៣០កំប្លេ ពិធីនេះធ្វើនៅសាលាឃុំកំពង់ភ្លុក ស្ថិតនៅភូមិគោកត្នោត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥
ខេត្តសៀមរាប ព្រឹកថ្ងៃ១៣ មិថុនា ២០២៥ SiemReapGRK
រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ SiemReapGRK
(ខេត្តកោះកុង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង រួមទាំងសប្បុរសជនក្នុងខេត្តកោះកុង បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣។ នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងរបាយការណ៏សង្ខេបរបស់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានគូសបញ្ជាកពីតួនាទីភារកិច្ចរបស់កងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ទិសយោធភូមិភាគទី៣ រួមទាំងការបំពេញភារកិច្ចក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដល់កងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដែលបានអនុវត្តន៍ភារកិច្ចបានល្អប្រសើរ Read more
(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថាកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាននិងខារ៉ាអូខេមួយកន្លែងយីហោ”ដាយមិនស្តារ” បានឃាត់ខ្លួនមនុស្សប្រុសស្រី ១២១នាក់ ពាក់ព័ន្ធបង្កប់សេវាកម្មកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ។ ក្នុងចំណោមមនុស្សទាំង ១២១នាក់ កម្លាំងជំនាញបានរកឃើញមានអនីតិជន ១៤នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានឆែកឆេរនៅចំពោះមុខតំណាងម្ចាស់ទីតាំង រកឃើញមនុស្សចំនួន ១២១នាក់ (ស្រី១០៤នាក់ Read more
(ភ្នំពេញ)៖ នៅវិមាន៧មករា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ យុវជនគណបក្សថ្នាក់កណ្តាលបានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងធ្វើបាឋកថាដោយផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈប្រចាំការ ឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានផ្នែក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកាយុវជនបក្សប្រមាណ ៣ ៥០០នាក់។