ឯកឧត្តម វ៉ា ថន នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ និងគ្រួសារកងទ័ពជួរមុខ ចំនួន ១០៤គ្រួសារ ក្នុងពេលទឹកជំនន់
(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណ:អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ នៅក្រុងក្រចេះ សរុបចំនួន ១០៤គ្រួសារ ក្នុងពេលទឹកជំនន់។ ក្នុង ១គ្រួសារទទួលបានអំណោយ រួមមាន៖ មី១កេស ត្រីខ១យូរ ទឹកស៊ីអុីវ ទឹកត្រី១យូរ ទឹកសុទ្ធ១យូរ អង្គរ២៥គីឡូក្រាម ម៉ាស់ក្រណាត់មួយចំនួន និងថវិកា ៥ម៉ឺនរៀល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ Read more