រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ ៣៣មុខ បានប្រគល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។ ពិធីប្រគល់ និងទទួលអំណោយដែលជាទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសខេត្តព្រះវិហារ។ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានី ក្នុងឱកាសនោះបាននាំមកនូវការផ្តាំផ្ញើសួរសុខពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពយើងទាំងអស់ សូមមានសុខភាពល្អ Read more