ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជ័យមង្គល នៃខួបកំណើតរបស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នាថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាថ្នាក់ដឹកនាំស្ត្រីមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ជាពិសេស តែងតែខិតខំ ប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ Read more

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស បានចុះសង្កេតការណ៍ទៅដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ

(បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ។ សូមរំលឹកថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែន Read more

រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយទទួលបានពីសប្បុរជននានា ប្រគល់ជូនវីរកងទ័ពជួរ​មុខ​ និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគ​បរិភោគ​ ដែលជាតម្រូវការចាំបាច់ ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញយកមកប្រគល់ជូនវីរកងទ័ពជួរ​មុខ​ និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង២០លើកមកហើយ។ ពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅទីបញ្ជាការស្រាលកងអង្គរក្ស ដោយដឹកនាំដោយឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ និងទទួលដោយផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពជួរមុខ Read more

ថ្នាក់ដឹកនាំខេត្តកណ្តាល ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ

(ខេត្តកណ្តាល)៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារដោះស្រាយបញ្ចប់វិវាទទាំងអស់នោះឱ្យទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តម នុត ពុធដារ៉ា បានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ក្នុងការពន្លឿនលើការងារដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពទាន់ពេលវេលា ពិសេសជួយជំរុញដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន Read more

ឯកឧត្ដម ឃួង ស្រេង៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និង​សម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ​ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានបញ្ជាក់ថា៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិង​សម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ​ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំង ១៥.០០០សម្រាប់ ចង្ក្រានហ្គេស ១៧.០០០ចង្រ្កាន​ និង​កំប៉ុង​ហ្គាស​ចំនួន​ ៣៤.០០០កំប៉ុងផងដែរ។ តាមបញ្ជាក់របស់ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤​ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ​ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រជាពលរដ្ឋយើងបាន​សាមគ្គី​ភាពជាធ្នុងមួយក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី Read more

ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកថវិកា សួរសុខទុក្ខ លោកនាយចំណង់​ សោម​ វ៉ាន់និត កំពុង​​សម្រាក​ព្យាបាល​ជំងឺ​

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ​លោកអនុសេនីយ៍ឯក​ គង់​ ចាន់រដ្ឋា​ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប​ បានទៅសួរសុខទុក្ខ លោកនាយចំណង់​ សោម​ វ៉ាន់និត​ ជំនួយការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប​ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិព្រះដាក់​ ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិការចំនួន ១០០,០០០រៀលជាអំណោយ ក្នុងការសួរសុខទុក្ខផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារសម្រាប់អនុវត្តបន្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារសម្រាប់អនុវត្តបន្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើករណីសំណើរបស់ក្រុមហ៊ុន ម៉ាក្រូប៊ីល មេឌា ឯ.ក ស្នើសុំបន្តសុពលភាពទីតាំងប៉ាណូចំនួន ០១ទីតាំង ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។

ខេត្តកណ្តាល រសៀលថ្ងៃ១២ សីហា ២០២៥

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំថ្មីសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងក្រសួងមហាផ្ទៃ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានធ្វើការប្រជុំពិភាក្សា អនុម័តលើរបៀបវារៈ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ដើម្បីពង្រឹងការងារសវនកម្មផ្ទៃក្នុង និងការងារអគ្គាធិការដ្ឋាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ដើម្បីពង្រឹងការងារសវនកម្មផ្ទៃក្នុង និងការងារអគ្គាធិការដ្ឋាន នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។