កងពលតូចដឹកជញ្ជូនលេខ ៩០ ស្ម័គ្រចិត្តបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សង្គ្រោះអាយុជីវិតមនុស្ស

(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការណែនាំប្រកបដោយភាពជាមនុស្សធម៌ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងពល ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានប្រមូលផ្ដុំកងកម្លាំងរបស់អង្គភាពដែលស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងនាមជាមនុស្សធម៌ ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាលទ្ធផលបានចំនួន១០៩ផ្លោក។ នៅក្នុងឱកាសប្រមូលផ្ដុំកងកម្លាំងនោះ ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលបានមានប្រសាសន៍ថា៖ យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ច ការពាររដ្ធធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ ដូចច្នេះយើងទាំងអស់គ្នាស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់នៅពេលនេះ គឺជាការប្រសើរបំផុតក្នុងការចូលរួមចំណែកការងារសង្គម និងជួយរំលែកដល់សេចក្ដីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល។ ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានកោតសរសើរយ៉ាងខ្លាំងនូវទឹកចិត្តភាពជាមនុស្សធម៌ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី

(សិង្ហបុរី)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី នៅទីស្តីការក្រសួងមហាផ្ទៃសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសិង្ហបុរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញធ្វើដំណើរដល់អាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុខសុវត្ថិភាព

(សិង្ហបុរី)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរដល់អាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុខសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។

ចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៨នាក់ នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅចំណុច ខណ្ឌឬស្សីកែវ។ ជាលទ្ធផលក្រោយពីបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលតែងតែធ្វើសកម្មភាព ប្រើប្រាស់គ្រឿងញៀន និងអុកឡុកនៅក្នុងខណ្ឌឫស្សីកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបជាក់ស្តែងករណី “ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ រួមមាន៖១.ឈ្មោះ ណាង រ៉ូ ភេទប្រុស Read more

មន្ត្រីព្រំដែននៅស្រុកកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង​ ៨តោន នាំចូលពីវៀតណាម​ដោយខុសច្បាប់!

(ភ្នំពេញ)៖ លោក ហ៊ុន​ សារ៉ាត់ អនុប្រធាន​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​សត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិត​កម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូ​ក្រាម នាំចូល​ដោយគ្មានលិខិតអនុញ្ញាត​ពីប្រទេសវៀតណាម។ សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្ត​ចេញ​ពីវៀតណាម តាម​ច្រក​របៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា​ ឆ្នា៕២០២៥ ។ លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង Read more

ឧបករណ៍នេសាទខុសច្បាប់ ប្រវែង ជាង ៤៦,៥៦៥ ម៉ែត្រ នៅតំបន់បឹងទន្លេសាប ត្រូវបានកម្លាំងចម្រុះបង្ក្រាប!

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បានរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែ ដំបូងនៃរដូវកាលបិទនេសាទឆ្នាំ២០២៥ ក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បានបំពេញភារកិច្ចទទួលបានជោគជ័យ ដោយបានបំផ្លាញរបាំងស្បៃអួនខុសច្បាប់បាន១៣៨ របាំង Read more

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម នៅស្រុកស្នួល

(ខេត្តក្រចេះ)៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២០និង១០នាទី នៅចំណុចមុខការ៉ាស់សាំងហុី សេងហំ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណី ប៉ុនប៉ងឃាតកម្មកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ភេទប្រុស ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ាត់ ជុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំកញ្ចឹងកខាងក្រោយ មានស្នាមដាច់ចេញឈាម (រងរបួសធ្ងន់) ហើយត្រូវបានសាច់ញាតិ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, Read more

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក អធិការរងនគរបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។

លោក ទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែ ឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។ លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។ បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក Read more

នាយករដ្ឋមន្ត្រីសិង្ហបុរី ចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង៕