ឯកឧត្តម ឃួង ស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក លៀម សំពៅមាស និងសពលោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីជីវិតក្នុងសង្រ្គាម នៅសមរភូមិមុខ
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក លៀម សំពៅមាស មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជន្មាយុ ៤៣ឆ្នាំ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជេីងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងជន្មាយុ ៤៦ឆ្នាំ ដែលបានទទួលមរណភាពក្នុងបុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពថៃ។ ក្នុងនោះឯកឧត្តម ឃួង ស្រេង ចាត់ទុកមរណៈភាពរបស់អ្នកទាំងពីរ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក Read more