
Category: chivitkonkhmer


កងកម្លំាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តសហការជាមួយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវហាមឃាត់
(ខេត្តកំពង់ធំ)៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត ចាន់ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីឯក លុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តសហការជាមួយកងកម្លាំងចម្រុះធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលនៅតែបន្តកេីតមានឡេីងជារៀងរាល់ថ្ងៃ នៅក្នុងរដូវបិទនេសាទនេះ។ លោកវរសេនីយ៍ទោ ទិត ចាន់ និងលោកអនុសេនីឯកលុយ សុភាព បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពជាប្រចាំ ក្នុងការបង្ក្រាប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នូវរបាំងសាច់អួន និងរបាំងស្បៃមុង ខុសច្បាប់ ដែលច្បាប់បានហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ក្នុងរដូវបិទនេសាទ តែក្រុមជនល្មើសមួយចំនួន នៅតែលួចធ្វើនេសាទខុសច្បាប់ នៅក្នុងតំបន់ស្មុគស្មាញ ដែលមានស្មៅ ស្រង៉ែ ឬកក់ Read more

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ
(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។

ឯកឧត្តម គួច ចំរើន បានរំលឹកថា វត្តបាក់ណាម ស្ថិតក្នុងទឹកដីរបស់ប្រទេសកម្ពុជា គ្មានការគ្រប់គ្រងដោយប្រទេសណាទេ!
(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងពិធីបុណ្យសម្ពោធឆ្លងកុដិព្រះសង្ឃាធិបតី និងសមិទ្ធផលនានា និងស្រង់ព្រះសុគន្ធវារី នៅវត្តខេមររាជការាម ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណវត្តប៉ាកណាម ភូមិប៉ាកណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានរំលឹកថា៖ កាលពីពេលកន្លងទៅមានការលើកឡើងពីជនអគតិ និងសារព័ត៌មានមួយចំនួន បានលើកឡើងថា វត្តប៉ាកណាម ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេង ដូចនេះរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអតីត អភិបាលខេត្តកណ្ដាល ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃ មកធ្វើបុណ្យកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា Read more

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើនៅសាលមហោស្របកោះពេជ្រ។
ភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ SiemReapGRK

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការ FAO និងក្រុមហ៊ុន OneEvent ស្តីពីការរៀបចំកម្មវិធីវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា CAFE25 នាចុងឆ្នាំនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ភ្នំពេញ ព្រឹកថ្ងៃ២៤ មិថុនា ២០២៥


ឯកឧត្តម នេត្រ ភក្ត្រា អរគុណដល់ក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) ដែលបានផ្តល់ថ្នាំពេទ្យ សម្ភារថែទាំសុខភាពយ៉ាងច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) United Pharma (Cambodia) ដែលបានផ្តល់ថ្នាំពេទ្យ និងសម្ភារថែទាំសុខភាព យ៉ាងច្រើនមកដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅចែកជូនដល់ កងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ដែលការចែកជូននេះគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ។ ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួប និងទទួលអំណោយថ្នាំពេទ្យ ពី លោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia ) Read more

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយរលំ សាលាបឋមសិក្សា ហ៊ុន សែន ដើមអង្កោល និងបន្តចុះពិនិត្យទីតាំងត្រៀមរៀបចំបង្កើតសាលាបឋមសិក្សា មួយកន្លែងទៀត ក្នុងសង្កាត់ស្វាយរលំ ក្រុងតខ្មៅ ខេត្តកណ្តាល។
ខេត្តកណ្តាល ព្រឹកថ្ងៃ១៩ មិថុនា ២០២៥
