នាយឧត្តមសេនីយ៍ ស ថេត តំណាងឧបនាយករដ្ឋមន្ដ្រី ស សុខា ចុះសួរសុខទុក្ខកម្លាំងការពារព្រំដែន នៅស្រុកជាំក្សាន្ដ!
(ខេត្តព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែន នៅឃុំមរតក ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ពិធីជួបសំណេះសំណាលនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអភិសន្ដិបណ្ឌិត ស សុខា ជូនដល់កងកម្លាំងទាំងអស់ទាំងនគរបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរយ៉ាង រឹងមាំការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា Read more