ឯកឧត្តម អ៊ុំ រាត្រី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ពលរដ្ឋជីវភាពខ្វះខាត ២៥០គ្រួសារ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត២៥០គ្រួសារ មកនៅក្នុងភូមិសិលាខ្មែរ ១៥០គ្រួសារ និងភូមិទំនប់ដាច់១០០គ្រួសារ ពិធីនេះប្រារព្ធធ្វើឡើងនៅវត្តសុវណ្ណសីលារាម (វត្តអាងសិលា) ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះឯកឧត្តម អ៊ុ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ Read more