នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។ ដំណើរទស្សនកិច្ចការងាររបស់បណ្ឌិត Roosevelt Skerrit មកកាន់កម្ពុជានេះ Read more

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែតុលា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីគណៈអភិបាលរងខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានភូមិភាគពិសេស, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានផ្សារទាំង៣ និងតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ៩ខែ និងលើកទិសដៅបន្ត

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ៩ខែ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធ។

យុវជនជិះម៉ូតូដឹកអីវ៉ាន់អនឡាញក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Mazda ពីមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖ យុវជនម្នាក់ដែលជាដឹកឥវ៉ាន់​អនឡាញ បានជិះម៉ូតូ​ មួយគ្រឿង​ម៉ាក​ Step ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1AK-2883 បេីកបរក្នុងល្បឿនយ៉ាងលឿន​ ដោយធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចផ្លូវខាងលេី​ ក៏មានរថយន្ត​ ម៉ាក​ Mazda ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AE-1819 បេីកបរក្នុងទិសដៅពីត្បូងមកជេីង​ ក៏បត់ឆ្វេងដៃ​ឆ្លងជិតផុតហេីយ​ ក៏ត្រូវម៉ូតូជិះមកលឿនបុកពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង​ រឺឯអ្នកបេីកបរម៉ូតូត្រូវបានដឹកយកទៅមន្ទីរពេទ្យផងដែរ។ ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​ ៧:៥០នាទីព្រឹក​ ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ​២០២៥​ នៅចំណុចផ្លូវព្រះស៉ីសុវត្ថិ​ កែងផ្លូវ៨៨​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។ ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានឱ្យភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងគម្រោងសាងសង់សួនសិល្បៈនៅ ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងទីតាំងគម្រោងសាងសង់សួនសិល្បៈ តាមបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លួចម៉ូតូ៣ខេត្ត! សមត្ថកិច្ចសហការស្រាវជ្រាវបង្ក្រាបបាន៩នាក់ទាំងអ្នកទទួលផលចោរកម្មដកហូតម៉ូតូ១៥គ្រឿង និងផ្លាកលេខម៉ូតូ២១សន្លឹក

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាបបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៩:៤០ Read more

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

(ខេត្តឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK84 នៅតំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដេីម្បីធ្វេីការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន។ Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលរថយន្ត ចំនួន ២គ្រឿង ពីអ្នកឧកញ៉ា សួរ វីរ:

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលរថយន្ត ចំនួន ២គ្រឿង ដែលជាអំណោយរបស់អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ប្រគល់ជូន កងទ័ពជួរមុខ

(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវអគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ សម្លៀកបំពាក់ អាវរងារ អាវភ្លៀង​ តង់ កន្ទេល អង្រឹង ថ្នាំពេទ្យ ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ និងកងទ័ពជួរមុខ ព្រមទាំងបានចែកសម្ភារដូចខាងលើ និងថវិកាមួយចំនួនជូនផ្ទាល់ដល់ប្រជាពលរដ្ឋភៀសសឹកនៅទីតាំងសុវត្ថិភាពវត្តបាត់ថ្កៅ ចំនួន ១៨៥គ្រួសារ ស្មើនឹង ៥៦៧នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ គិតជាថវិកាសរុបចំនួន ១២,៥១០ ដុល្លារអាមេរិក។

ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យស្ថានភាពប្រឡាទឹកភូមិចាក់ជ្រូក និងប្រឡាយចំការឪឡឹក ដើម្បីឱ្យអាជ្ញាធរ ស្តាររំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យប្រឡាយ​ត្រពាំង​ជ្រៃ​ ក្នុង​សង្កាត់​កាកាបទី២​ ជាប់​សង្កាត់​សំរោង​ក្រោម​ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយ​ត្រពាំង​ជ្រៃ និងស្តារប្រឡាយចំការឪឡឹក ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។ ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង Read more