ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រហែល ៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋផ្ទះចាក់សោទុកចោល) ចំណុចឃាត់លើផ្លូវលេខ៦០៨Z ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសស្ថិតនៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៣២៧ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សឿន ឆែប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម។ វត្ថុតាងចាប់យករួមមាន៖-កង់តួប្រុសចំនួន០១ , សាក់កាដូពណ៌ប្រផេះមួយនៅក្នុងនោះមាន៖ កន្រ្តៃរុំក្រណាត់ចំនួន០១ , ដង្កាប់ចំនួន០៣ ធំ០២ តូច០១ Read more

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស!

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល

(ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួមពីក្រុមការងារនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងមន្ទីរជំនាញ-ពាក់ព័ន្ធចូលរួមផងដែរ។ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ កោតសរសើរ និងតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់ជាតិ ដែលបានធ្វើការសម្របសម្រួលការងារបានល្អប្រសើរ និងបានចុះមកត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល នាពេលនេះ វាពិតជាមានសារៈសំខាន់ និងមានតម្លៃថ្លៃថ្លាក្នុងការអនុវត្តគម្រោងអោយវាកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ដើម្បីឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍នៃខេត្តរបស់យើង ក៏ដូចជាប្រទេសរបស់យើងទាំងមូល។ ជំរាបជូនផងដែរថា៖ កិច្ចប្រជុំនេះមានគោលបំណង Read more

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះសួរសុខទុក្ខ រីរកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែក

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសារសួសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា Read more

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កាស ប៉ាតែល (KASH PATEL) នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងមហាផ្ទៃ។ ភាគីទាំងពីរបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា។ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ

Outcomes of the ASEAN Foreign Ministers’ Interface with the ASEAN Intergovernmental Commission on Human Rights Representatives and Meeting of the Southeast Asia Nuclear-Weapon-Free Zone Commission

ផ្សារផលិតផលខ្មែរខេត្តកណ្តាល បន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

(ខេត្តកណ្តាល)៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរដែលផលិត ដាំដុះ ចិញ្ចឹម និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ ក្នុងខេត្តកណ្តាល ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១:០០ រសៀល នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។📍 ទីតាំងផ្សារផលិតផលខ្មែរខេត្តកណ្តាល៖ https://maps.app.goo.gl/Yj3L4vzNj5TcSKTN9ក្រោមការដឹកនាំ និងការគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម និង រដ្ឋបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពី មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោម គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ផ្សារផលិតផលខ្មែរនេះ បានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៩ និងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារជូនកសិករ និងផលិតករក្នុងស្រុករហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរ មានគោលបំណងបង្កើនឱកាសទីផ្សារសម្រាប់កសិករ ផលិតករ Read more

ឃាត់ខ្លួនទំនើង៨នាក់ធ្វើសកម្មភាពគប់ដុំថ្ម គប់កាំបិត បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខណ្ឌប្ញស្សីកែវ ចំនូន៤លើក!

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦និង១៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់ដោយដុំថ្ម និងកាំបិតចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ) ចំនួន៤លើក។ លើកទី១ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦លើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦លើកទី៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦លើកទី៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវ លេខ ៥៩៨ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០២:២០នាទីយប់ Read more

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) អមដំណើរដោយឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន លោកជំទាវ ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន និងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះបានអញ្ជើញចុះសួរសុខទុក្ខលោក ភឿន ភឺន និវត្តន៍ជននៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ក្រសួងព័ត៌មាន។

ក្រុមការងារ អាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខសមាជិក ដែលកំពុងសម្រាកព្យាបាលដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យ!

(ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សុខ សាវី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុង សម្រាកព្យាបាល ជំងឺដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យកាល់ម៉ែត។ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ២,៥០០,០០០រៀល ក្នុងនោះថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០រៀល និងថវិកាឧបត្ថម្ភរបស់លោកអភិបាលខណ្ឌដូនពេញ ចំនួន ១,០០០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕