ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រហែល ៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋផ្ទះចាក់សោទុកចោល) ចំណុចឃាត់លើផ្លូវលេខ៦០៨Z ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសស្ថិតនៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៣២៧ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សឿន ឆែប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម។

វត្ថុតាងចាប់យករួមមាន៖
-កង់តួប្រុសចំនួន០១ , សាក់កាដូពណ៌ប្រផេះមួយនៅក្នុងនោះមាន៖ កន្រ្តៃរុំក្រណាត់ចំនួន០១ , ដង្កាប់ចំនួន០៣ ធំ០២ តូច០១ , កាំបិតច្នៃផ្លែរណាមានដងឈើចំនួន០១ , កាំបិតផ្លែឡាមចំនួន០១ , កូនកាំបិតចុងស្រួច០១និងកាំបិតបុ័ងតោចំនួន០១ ជាឧបករណ៍របស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅពេលកើតហេតុ , ខ្សែភ្លើងនិងទុយោស្ពាន់កាត់រួចច្រកនៅក្នុងសាក់កាដូពណ៌ប្រផេះ ជារបស់ម្ចាស់ផ្ទះដែលចាក់សោរទុកចោល។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។