ឯកឧត្តម ផុស សុវណ្ណ​ ធ្វើបទបង្ហាញសមិទ្ធិផលរយះពេល១ឆ្នាំ​ និងទិសដៅអនុវត្តបន្ត​ របស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន​

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានអញ្ជើញធ្វើបទបង្ហាញសមិទ្ធិផលរយះពេល១ឆ្នាំ​ និងទិសដៅអនុវត្តបន្ត​ របស់អគ្គនាយកដ្ឋាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ​ក្នុងឆ្នាំ២០២៥​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦​ របស់ក្រសួងព័ត៌មាន។ កម្មវិធីសន្និបាតរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អង្គភាពចំណុះ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួងព័ត៌មាន៕

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមពិធីជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ (ស្មើនឹង ៦.៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ SiemReapGRK

ឧត្តមសេនីយ៍ត្រី សៀ ទីន បានចាត់ឱ្យក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសមាជិកនារី ដែលកំពុងសម្រាកលំហែមាតុភាព (សម្រាលកូនរួច)

(ខេត្តសៀមរាប)៖ នាថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៦ ​លោកវរសេនីយ៍ឯក វូ សុភេន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ លោកស្រីព្រឹន្ទបាលទោ ឌីន ដារ័ត្ន ជំនួយការសុខាភិបាល មន្ទីរភស្ដុភារ ដែលកំពុងសម្រាកលំហែមាតុភាព (សម្រាលកូនរួច) នៅគេហដ្ឋានស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។​ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវថវិកា ៥៥០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយក្នុងការសួរសុខទុក្ខផងដែរ៕ #SiemReapGRK

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងវីរនគរបាលជាតិពលី

ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាលជាតិ ដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព វីរនគរបាលជាតិ ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ។  សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី Read more

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អញ្ជើញចូលរួម ពិធីប្រគល់ថវិកា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ជូនក្រុមគ្រួសារសពបងប្អូនអតីតយុទ្ធជនចំនួន ១៦គ្រួសារ ដែលជាសមាជិកអតីតយុទ្ធជនកម្ពុជា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ដែរប្រារព្ធធ្វើនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប។

លោកវរសេនីយ៍ទោ​ ប្រាក់​ វណ្ណៈ​ ដឹកនាំកម្លាំងចុះសួរសុខទុក្ខ​ លោក​ ប្លង់​ រ៉េត​ អតីតនាយទាហានមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប​ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

(ខេត្តសៀមរាប)៖ នាវេលាម៉ោង១១:០០នាទី​ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២៦​ លោកវរសេនីយ៍ទោ​ ប្រាក់​ វណ្ណៈ​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​សៀមរាប​ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ​ លោក​ ប្លង់​ រ៉េត​ អតីតនាយទាហានមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប​ កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន​ ស្ថិតក្នុងភូមិអញ្ចាញ​ សង្កាត់នគរធំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។ ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន៤០០,០០០រៀល (សែសិបម៉ឺនរៀល) ដែលបានមកពីការចូលរួមពីកម្លាំងទាំងអស់ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ទីតាំងសាធារណៈឯកជននិងផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងឈ្លានពានថៃ

(ខេត្តឧត្តរមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ទីតាំងសាធារណៈ ទីតាំងឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាឈ្លានពានថៃនាពេលកន្លងមក។ បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម (AOT) លោក ម៉េត មាសភក្តី បានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌។ ប្រភពពី៖ AKP

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីកូរ៉េ សម្លឹងឃើញភាពចាំបាច់នៃការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច

(ភ្នំពេញ​)៖ ភាពចាំបាច់នៃការ​បន្តបង្កើនកិច្ចសហប្រតិបត្តិការ ពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ​ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួបឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ ឈរលើកគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឯកឧត្តម KIM Chang Yong បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និងត្រៀម​ជួយគាំទ្រដល់ភាគីកម្ពុជាគ្រប់បែបយ៉ាង ជាពិសេស ការងារបណ្តុះបណ្តាល​ចែករំលែកបទពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ Read more

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ៖ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព Read more

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធឆក់កាបូបក្នុងភូមិសាស្រ្តខណ្ឌទួលគោក

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ស្ថិតនៅត្រង់ចំណុចមុខផ្សារ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានប្រព្រឹត្តនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០០៖១៥នាទី នៅត្រង់ចំណុចមុខការ៉ាស់សាំងភីធីធី ផ្លូវលេខ២៨៩ Read more