ឧត្តមសេនីយ៍ត្រី សៀ ទីន បានចាត់ឱ្យក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសមាជិកនារី ដែលកំពុងសម្រាកលំហែមាតុភាព (សម្រាលកូនរួច)

(ខេត្តសៀមរាប)៖ នាថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៦ ​លោកវរសេនីយ៍ឯក វូ សុភេន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ លោកស្រីព្រឹន្ទបាលទោ ឌីន ដារ័ត្ន ជំនួយការសុខាភិបាល មន្ទីរភស្ដុភារ ដែលកំពុងសម្រាកលំហែមាតុភាព (សម្រាលកូនរួច) នៅគេហដ្ឋានស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។​

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវថវិកា ៥៥០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយក្នុងការសួរសុខទុក្ខផងដែរ៕

#SiemReapGRK