(ខេត្តសៀមរាប)៖ នាវេលាម៉ោង១១:០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោក ប្លង់ រ៉េត អតីតនាយទាហានមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន៤០០,០០០រៀល (សែសិបម៉ឺនរៀល) ដែលបានមកពីការចូលរួមពីកម្លាំងទាំងអស់ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប។





