ឯកឧត្តម ផុស សុវណ្ណ​ ធ្វើបទបង្ហាញសមិទ្ធិផលរយះពេល១ឆ្នាំ​ និងទិសដៅអនុវត្តបន្ត​ របស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន​

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានអញ្ជើញធ្វើបទបង្ហាញសមិទ្ធិផលរយះពេល១ឆ្នាំ​ និងទិសដៅអនុវត្តបន្ត​ របស់អគ្គនាយកដ្ឋាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ​ក្នុងឆ្នាំ២០២៥​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦​ របស់ក្រសួងព័ត៌មាន។

កម្មវិធីសន្និបាតរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អង្គភាពចំណុះ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួងព័ត៌មាន៕