Author: chivitkonkhmer
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296
(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យកំពង់ក្ដី ស្ថិតនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 ដោយឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញ CoolApp , Telegram , WhatsApp តាមរយៈលេខ 088 93 94 567 Read more
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសមាជិកអាវុធហត្ថ សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កឹម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបល្មើស បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ស៊ន់ គឹមហុង ជំនួយការ អង្គភាពនគរបាលយុត្តិធម៌ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកនូវថវិកា និងផ្លែឈេី ក្នុងការសួរសុខទុក្ខផងដែរ៕ SiemReapGRK
ឃាត់ខ្លួនបានហើយ! ពាក់ព័ន្ធយុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ កំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម!
(ភ្នំពេញ)៖ វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឱ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …” ដោយឡែកហេតុការណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យុវតីរងគ្រោះ អាយុ១៣ឆ្នាំ Read more
បង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនមួយកន្លែងនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ឃាត់មនុស្សជិត ១៦នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនអនាធិបតេយ្យមួយកន្លែងនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ដោយឃាត់មនុស្ស ១៦នាក់ ព្រមទាំងដកហូតថ្នាំ និងឧបករណ៍ប្រើប្រាស់ជាច្រើន។ យោងតាមបណ្តាញព័ត៌មានបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែងម្តុំផ្សារកណ្តាល ដែលជាទីតាំងប្រមូលផ្តុំពួកជក់ ប្រើប្រាស់ និងចែកចាយថ្នាំញៀនយ៉ាងអនាធិបតេយ្យ។ សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ ក្នុងនោះមានទាំងម្ចាស់គ្រប់គ្រងទីតាំងផងដែរ។ មនុស្សទាំង១៦នាក់ មានស្រី៤នាក់ រួមមាន៖១៖ ឈ្មោះ សាន ទ្រព្យ (ម្ចាស់ថ្នាំនៅទីតាំង)២៖ ឈ្មោះ យូ ដៀង ភេទស្រី (ម្ចាស់គ្រប់គ្រង់ទីតាំង)៣៖ ឈ្មោះ យស អុក៤៖ ឈ្មោះ ចេន Read more
ជើងខ្លាំងមិនរាងចាលជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២!
(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឲ្យបុគ្គលផ្សេង។ ក្រោយពីទទួល បណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យករួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4032 និងឯកសារក្លែងមួយចំនួនទៀត។ ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ ពិតប្រាកដមែន Read more
បង្រ្កាបគ្រឿងញៀនឃាត់ខ្លួនជាមុខសញ្ញាមេក្លោងនិងបក្ខពួកបាន០៧នាក់និងដកហូតវត្ថុតាងមួយចំនួនធំ
(ខេត្តកំពង់ស្ពឺ)៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ផែនការងារប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្ដ និងបានការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង និងលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកំលាំងចុះស្រាវជ្រាវរហូតឈានទៅធ្វេីការបង្រ្កាបដកហូតបានវត្ថុតាងជាគ្រឿងញៀនមួយចំនួនធំដែលជនសង្ស័យនិងបក្ខពួកបានបញ្ជាឱ្យយកមកលាក់ទុកដេីម្បីធ្វេីសកម្មភាពចែកចាយលក់បន្ត ទៅអ្នកផ្សេង។ ប្រតិបត្ដិការរយៈពេល៧២ម៉ោងគឹតត្រឹមថៃ្ងទី១៣ ខែមីនា ឆ្នាំ២០២៦នេះ កំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដោយដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង និងបានការសម្របសម្រួលនីតិវិធីពីលោក សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងបានចុះឆែកឆេររកឃេីញវត្ថុតាងជាគ្រឿងញៀន និងឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ ៧នាក់ មានស្រី២នាក់ ដកហូតវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥កញ្ចប់(ធំ១០,មធ្យម២,តូច៣) ទម្ងន់ Read more
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦៕
ឯកឧត្តម វ៉ា ថន ជម្រុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព!
(ខេត្តក្រចេះ)៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជរុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុត្ថិភាព។ ការជំរុញបែបនេះធ្វើឡើង នាឱកាសដែរឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំកាំពីសាលាខេត្ត នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ា ថន ក៏បានជរុញដល់អាជ្ញាធរក្រុងស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់ -បន្តពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្វះខាត ដើម្បីដាក់ផែនការចុះបន្តអន្តរាគមន៍ចែកជូនឱ្យទាន់ស្ថានភាព រួមនិងការពន្យល់ណែនាំអំពីការផ្តល់ជូន និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ -ត្រូវពិនិត្យ និងរៀបចំគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងវិស័យទេសចរណ៍ ដោយមន្ទីរទេសចរណ៍ត្រូវចុះផ្សព្វផ្សាយណែនាំចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ដើម្បីរៀបចំទីតាំងឱ្យបានសមរម្យ Read more
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបន្តដឹកនាំកិច្ចប្រជុំការងារកសាងកម្លាំង!
(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំការងារកសាងកម្លាំង ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ និង នាយរងខុទ្ទកាល័យ។
