លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខសមាជិកអាវុធហត្ថ សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា​ ឆ្នាំ២០២៦ ​លោកវរសេនីយ៍ទោ កឹម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបល្មើស បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោក​អនុសេនីយ៍ទោ​ ស៊ន់ គឹមហុង ជំនួយ​ការ អង្គភាពនគរបាលយុត្តិធម៌ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប​។​

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកនូវ​ថវិកា និងផ្លែឈេី​ ក្នុងការសួរសុខទុក្ខផងដែរ៕

SiemReapGRK