(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំការងារកសាងកម្លាំង ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ និង នាយរងខុទ្ទកាល័យ។


















