បង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនមួយកន្លែងនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ឃាត់មនុស្សជិត ១៦នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនអនាធិបតេយ្យមួយកន្លែងនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ដោយឃាត់មនុស្ស ១៦នាក់ ព្រមទាំងដកហូតថ្នាំ និងឧបករណ៍ប្រើប្រាស់ជាច្រើន។

យោងតាមបណ្តាញព័ត៌មានបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែងម្តុំផ្សារកណ្តាល ដែលជាទីតាំងប្រមូលផ្តុំពួកជក់ ប្រើប្រាស់ និងចែកចាយថ្នាំញៀនយ៉ាងអនាធិបតេយ្យ។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ ក្នុងនោះមានទាំងម្ចាស់គ្រប់គ្រងទីតាំងផងដែរ។

មនុស្សទាំង១៦នាក់ មានស្រី៤នាក់ រួមមាន៖
១៖ ឈ្មោះ សាន ទ្រព្យ (ម្ចាស់ថ្នាំនៅទីតាំង)
២៖ ឈ្មោះ យូ ដៀង ភេទស្រី (ម្ចាស់គ្រប់គ្រង់ទីតាំង)
៣៖ ឈ្មោះ យស អុក
៤៖ ឈ្មោះ ចេន សុខនាង
៥៖ ឈ្មោះ វណ្ណ សំណាង
៦៖ ឈ្មោះ លឹម ជួន ភេទស្រី
៧៖ ឈ្មោះ វង្យ គង្គា
៨៖ ឈ្មោះ ម៉ក់ សុខភា
៩៖ ឈ្មោះ សៅ សុម៉ាលី ភេទស្រី
១០៖ ឈ្មោះ ជា ពី
១១៖ ឈ្មោះ យឹម ម៉ៅ
១២៖ ឈ្មោះ កាង ចាន់ធី ភេទស្រី
១៣៖ ឈ្មោះ ញឹម ចាន់ ភេទស្រី
១៤៖ ឈ្មោះ សោម វិជ្ជាសីហា
១៥៖ ឈ្មោះ តុង ចានវាសនា
១៦៖ ឈ្មោះ បូទ ស្រីណា ភេទស្រី (ម្ចាស់គ្រប់គ្រង់ទីតាំង)។

មនុស្សទាំងនេះ និងសម្ភារទាំងអស់ ព្រមទាំងថ្នាំមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ដើម្បីសួរនាំបន្ត និងចាត់ការតាមច្បាប់។