រដ្ឋបាលខេត្តកណ្តាល នាំយកគ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង
(ខេត្តកណ្តាល)៖ ក្រោមការយកចិត្តទុកដាក់និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាងអភិបាលរងខេត្តកណ្ដាល បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ជាច្រើន ក៏ដូចជាថវិកាមួយចំនួន ទៅប្រគល់ជូនដល់មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ដើម្បីចូលរួមចំណែកក្នុងការជួយសម្រួលដល់ការស្នាក់នៅ និងការព្យាបាលបងប្អូនដែលកំពុងទទួលសេវាស្តារនីតិសម្បទា។ក្នុងឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខុមាលភាពរបស់បងប្អូនដែលកំពុងស្នាក់នៅទីនេះ។ ជាមួយគ្នានេះ លោកជំទាវ បានជំរុញដល់មណ្ឌលត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនដែលបានទទួលការស្ថានីតិសម្បទាទាំងអស់ និងខិតខំព្យាបាល ដើម្បីឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិវិញ។ អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករចំនួន ៥០០០គីឡូ,មីចំនួន១០០កេសទឹកបរិសុទ្ធ៣០០កេស, Read more










