តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆេះតូបលក់សម្លៀកបំពាក់!

(ខេត្តសៀមរាប)៖ នាយប់ម៉ោង២១:៣៣នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះតូបលក់សម្លៀក​បំពាក់ ស្ថិតនៅចំណុចភូមិ​វត្តបូព៌ សង្កាត់​សាលាកំរើក ក្រុងសៀមរាប​ ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប និងកម្លាំង​ជំនាញ នៃកងរាជអាវុធហត្ថ​ខេត្ត បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះតូបខាងលើ។​

ក្នុងករណី​នេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ប៉ុន្តែ​មិនបណ្តាលឱ្យឆេះរាលដាលដល់តូបផ្សេងទៀត និងមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។​

ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ​ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕

SiemReapGRK