(ខេត្តសៀមរាប)៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ស្មៀន រិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ និងលោកវរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បានបន្តនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់សិស្សចំនួន ០៦នាក់ ដែលជីវភាពខ្វះខាត ផ្ទះនៅឆ្ងាយពីសាលារៀន បច្ចុប្បន្នមកស្នាក់នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង។
SiemReapGRK





