ឯកឧត្តម ខូយ រីដា ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃវឌ្ឍនភាពការងារការចាក់ដី និងការរុះរើសំណង់មិនរៀបរយ នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃវឌ្ឍនភាពការងារការចាក់ដី និងការរុះរើសំណង់មិនរៀបរយ នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ (ចាប់ពីចំណុចស្ពានថ្មចាស់ ត្រើយខាងកើត រហូតទៅដល់ស្ពានដែក) ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។ ការចុះពិនិត្យផ្ទាល់នេះ ពិនិត្យមើលលទ្ធផលការងារដែលសម្រេចបាន និងជំរុញឱ្យការដ្ឋានដំណើរការទៅតាមផែនការពង្រឹងគុណភាពណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង លើកកម្ពស់សោភ័ណភាពប្រែក្លាយតំបន់មាត់ស្ទឹងឱ្យទៅជាកន្លែងទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និងសម្រាកកម្សាន្ត។ រហូតមកដល់ពេលនេះ ការដ្ឋានកំពុងដំណើរការយ៉ាងសកម្ម ដើម្បីបង្ហើយតាមការកំណត់ សំដៅផ្លាស់ប្តូរមុខមាត់ថ្មីជូនក្រុងពោធិ៍សាត់៕ ប្រភព៖ រដ្ឋបាលពោធិ៍សាត់

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

(ខេត្តបន្ទាយមានជ័យ)៖ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជុំវិញខេត្ត ប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ ក្នុងយុទ្ធនាការដែលកំពុងអនុវត្តការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានរាយការសង្ខេបជូនអង្គពិធី ដោយបញ្ជាក់ថា រដ្ឋបាលខេត្ត កំពុងបន្ដជំរុញផ្សព្វផ្សាយច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣អនក្រ.បក ចុះរបស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ។ Read more

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ បាន០២នាក់!

(ភ្នំពេញ)៖ នៅវេលាម៉ោង ០៣និង ០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ:។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង Read more

កម្លាំងអគ្គស្នងការ ចុះពិនិត្យអគាររកឃើញសម្ភារដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams នៅស្រុកអូរជ្រៅ

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដចុះពិនិត្យទីតាំងអគារមួយកន្លែង នៅផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។ នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញទូរស័ព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលបម្រើឲ្យសកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) តែមិនឃើញជនល្មើសឡើយ។ កម្លាំងជំនាញសម្រេចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវតាមនីតិវិធី៕

ចុះពិនិត្យអគារកាស៉ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យ ១២នាក់ និងដកហូតវត្ថុតាងបម្រើឱ្យបទល្មើស Online Scams

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះពិនិត្យរដ្ឋបាលនៅទីតាំងអគារមួយឈ្មោះ ខេអឹមអេច ផារាដាយ ថៅវើ កាស៉ីណូ និងសណ្ឋាគារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនបរទេសចំនួន១២នាក់ និងវត្ថុតាងដែលបម្រើឲ្យសកម្មភាពលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។ សេចក្ដីរាយការណ៍ពីទីតាំងប្រតិបត្តិការបានបញ្ជាក់ថា អគារកាស៉ីណូនេះមានកម្ពស់ជាង១០ជាន់ ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានត្រួតពិនិត្យរកឃើញជនជាតិឥណ្ឌូណេស៊ី ចំនួន៨នាក់ ជនជាតិចិន៤នាក់ ដកហូតលិខិតឆ្លងដែនមួយចំនួន និងឧបករណ៍បម្រើឲ្យសកម្មភាពនៃការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Read more

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី រដ្ឋបាលខណ្ឌព្រែកព្នៅ មានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពីលោក សាន់ សូផាត ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, លោក ទៀក វ៉ែន នាយករងទីចាត់ការផែនការ និងវិនិយោគរាជធានីភ្នំពេញ, លោក សៅ គុនឆុន សមាជិកក្រុមប្រឹក្សា តំណាងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក ធឹម Read more

ឯកឧត្តម សុខ លូ បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងព្រមទាំងសហការីបានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៤៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅ ក្នុងនោះ ប៉ះពាល់លើភូមិចំនួន១៣ លើឃុំចំនួន៦ ប្រជាពលរដ្ឋរងគ្រោះសរុប៤៩ខ្នងផ្ទះ(រលំទាំងស្រុងចំនួន៣ខ្នងផ្ទះ ធ្ងន់ធ្ងរចំនួន ២១ខ្នងផ្ទះ និង ដោយអន្លើរចំនួន២៥ខ្នង។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងត្រីខ ឃីត ១ និងថវិកមួយចំនួនដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ ផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ប្រធានមន្ទីរព័ត៌មាន និងប្រធានមន្ទីរផែនការខេត្តព្រះវិហារ នាំយកអំណោយសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ ភ្នំ៣៣៣

(ខេត្តព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងលោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បាននាំយកស្បៀងអាហារ ចុះសួរសុខទុក្ខបងប្អូនវីរកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យ បូរណភាពទឹកដី នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភ្នំ៣៣៣ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយដែលបាននាំយកប្រគល់ជូននាឱកាសនោះមាន សាច់ជ្រូក សាច់ទា បន្លែស្រស់ និងទឹកបរិសុទ្ធមួយចំនួន ដែលជាថវិកាផ្ទាល់ខ្លួន ព្រមទាំងទឹកបរិសុទ្ធចំនួន ៥០កេសបន្ថែមទៀត ជាអំណោយរបស់ ឯកឧត្តម នួន វិទ៉្យា អគ្គនាយករងរតនាគារជាតិ តាមរយៈ លោក អ៊ាង វណ្ណថា ដើម្បីជួយសម្រួលដល់ការហូបចុករបស់វីរកងទ័ពយើង។

ឯកឧត្តម អ៊ុំ រាត្រី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់៥៩គ្រួសារ នៅមូលដ្ឋានសង្កាត់ម្កាក់

(ខេត្តបន្ទាយមានជ័យ)៖ ដើម្បីចូលរួមចំណែកឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាដូចជា គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៩គ្រួសារ នៅមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាកបាទក្រហមកម្ពុជា តែងតែមានមុខក្នុងការជួយដោះស្រាយ នឹងនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច ក្នុងការជួយដោះស្រាយទុក្ខលំបាក ដោយមិនមានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡេីយ។ ជាក់ស្តែងក្រោយពេលដែលបងប្អូនប្រជាពលរដ្ឋទាំង៥៣គ្រួសារ ទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ សាខាកាកបាទក្រហមក៏បានរៀបចំជាអំណោយសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់បានដោះស្រាយមួយគ្រារ។ ក្នុងនោះអាជ្ញាធរក៏បានចុះដល់មូលដ្ឋានភ្លាម ជួយរុះរើរៀបចំផ្ទះជូនបងប្អូនរងគ្រោះភ្លាមៗព្រមទាំងបានផ្តល់ ស័ង្កសី ផងដែរ។ Read more