ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្រុកភ្នំក្រវ៉ាញ

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារនិវត្តជននិងពិធីកាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មី និងអណ្ដូងទឹក ជូនដល់គ្រួសាអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមានប្រសាសន៍សំណេះសំណាលប្រកបដោយការនឹករលឹកជាមួយអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្ដូងទឹកចំនួន ១២៥អណ្ដូង បន្ថែមទៀត ជូនដល់គ្រួសាអតីតយុទ្ធជន និងនិវត្តជន ដែលទើបចូលរស់នៅនានាពេលថ្មីៗនេះ។ ជាមួយគ្នានោះ សម្ដេចប្រធាន បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ ការរៀបចំដាំដុះបន្លែបង្កា និងការចិញ្ជឹមសត្វ តាមខ្នងផ្ទះជាក់ស្តែងផងដែរ។ Read more

ឯកឧត្តម វ៉ា ថន អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ

(ខេត្តក្រចេះ​)៖​ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថ្លែងក្នុងពិធីអញ្ជើញកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តចន្ទមូលី ស្ថិតនៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ ដែលបានចំណាយថវិកាសរុប ៦០.២៧​៥ ដុល្លាអាមេរិក, និងប្រាក់រៀលចំនួនប្រមាណ ៦៣ លានរៀល ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈខេត្តក្រចេះ បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង Read more

បង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារ២ ពាក់ព័ន្ធបទល្មើស Online Scams រកឃើញជនបរទេស២០៦នាក់

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបនៅទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ស្ថិតក្នុងបរិវេណសណ្ឋាគារ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធសង្ស័យមានជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដោយរកឃើញជនបរទេសជាង២០៦នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង, Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ទទួលជួប ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម STEVEN PANG CHEE WEE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៕

នគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធលួចយកទូរស័ព្ទដៃពីជនជាតិបរទេស

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣:០០នាទីរសៀល កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធលួចយកទូរស័ព្ទដៃ ពីជនជាតិកូរ៉េ​ នៅ​ចំណុច​ផ្លូវ១៥៤​ កែង៤៩​ សង្កាត់ផ្សារថ្មី៣​ ​ខណ្ឌដូនពេញ ថ្ងៃទី១៩ ខែ​ឧសភា​ ឆ្នាំ២០២៦​ វេលាម៉ោង​០៥:៣០នាទីព្រឹក។ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅខាងក្រោយសាលាបឋមសិក្សានរោត្តម ផ្លូវ១៩​ កែង១៤៨​ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រួមមាន៖ ១-​ ឈ្មោះ​ ចាន់​ សំណាង​ ហៅទី​​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ​មុខរបរ​ ​និង​ទីលំនៅ​មិនពិតប្រាកដ​។២-​ ឈ្មោះ​ មាស​ អៀរ៉ុម​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ មុខរបរ Read more

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដីឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មានការអញ្ជើញចូលរួម អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក មេឃុំទាំង ៩ទូទាំងស្រុក ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំទាំង២ ត្រូវរៀបចំសោភ័ណ្ឌភាពឃុំឱ្យមានភាពទាក់ទាញ និងមានភាពបៃតង ជាពិសេសការរៀបចំទុកដាក់សំរាម គឺជារឿងសំខាន់យើងត្រូវយកចិត្តទុក ដោយត្រូវមានការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ។ រៀបចំទីតាំងរម្មណីដ្ឋានដែលមានស្រាប់ ដើម្បីទាកទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនា Read more

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការបែងចែកប្រេកង់ ការកំណត់ស្តង់ដាបច្ចេកទេសស្ដីពីការប្រើប្រាស់បន្ទារប្រេកង់់វិទ្យុ ការផលិត កានាំចូល-នាំចេញ និងការកំណត់ស្ដង់ដាបច្ចេកទេសស្ដីពីការប្រើប្រាស់សម្ភារ បរិក្ខារ ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព លោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាលស្រុកកៀនស្វាយ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

(ខេត្តកណ្ដាល)៖ នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងនោះ ក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក ជិន លីណា ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។ លោកអនុសេនីយ៍ឯក ជិន លីណា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក Read more