


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រជុំពិភាក្សាលើការងារសន្តិសុខ និងការងារពាក់ព័ន្ធ
(ភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាលើការងារសន្តិសុខ និងការងារពាក់ព័ន្ធ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឆៃ ស៉ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) របស់រាជរដ្ឋាភិបាល។

បើករថយន្តបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរងរបួសធ្ងន់ស្រាល០៩នាក់!
(ខេត្តសៀមរាប)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថារថយន្តមួយគ្រឿងម៉ាក Toyota Alphard សង្ស័យអ្នកបើកបរងងុយដេក បានរេចង្កូតបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល០៩នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង០៣:៥០នាទី ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ចន្លោះគីឡូម៉ែត្រ ២៥៩-២៦០ ស្ថិតក្នុងភូមិថ្នល់តាសិត ឃុំគោកកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ គេឱ្យដឹងថាបុរសឈ្មោះ សុខ លាភ អាយុ ៤៥ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកជីក្រែង ខេត្តសៀមរាប បានបើកបររថយន្តមួយគ្រឿងម៉ាក Toyota Aplhard ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2B.8181 ទិសដៅពីកើតទៅលិច ដឹកអ្នករួមដំណើរ ១០នាក់ លុះមកដល់ចំណុចកើតហេតុ Read more


ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះរាជអំណោយដល់ពលរដ្ឋភូមិជោគជ័យ និងភូមិព្រៃចាន់ ជាង១ ០០០គ្រួសារ
(បន្ទាយមានជ័យ)៖ សម្តេច គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដែលជាព្រះរាជទាន របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រទានដល់ ប្រជាពលរដ្ឋជាង ១ ០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

គណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី១ បានបេីកវេទិកាសាធារណៈ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់ផ្សារថ្មីទី១
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី១ មានលោក សៅ លីវន អភិបាលរងស្វយ័តផ្សារធំថ្មី តំណាងលោកស្រី ប៉ុន ដានី អភិបាលស្វយ័តផ្សារធំថ្មី លោក ប៉ែន សារឿន ចៅសង្កាត់ផ្សារថ្មីទី១ និងលោក សេក វុត្ថា នាយប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំបេីកវេទិកាសាធារណៈ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្តីពីការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងពិគ្រោះយោបល់ សំណូមពរ ដំណោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់។ គណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋដែលបានចូលរួម និងមានមតិយោបល់ ដេីម្បីទប់ស្កាត់បទល្មើស និងបញ្ហាផ្សេងៗ ដេីម្បីភូមិ-សង្កាត់ មានសុវត្ថិភាព។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ១៣២៩គ្រួសារ
(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៣២៩គ្រួសារ មកពីស្រុកថ្ពង ស្រុក ឱរ៉ាល់ ស្រុកសាមគ្គីមុនីជ័យ និងក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ។ មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាកាកបាទក្រហមកម្ពុជា Read more

បង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយនៅកោះពេជ្រ ដកហូតថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់!
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានឆ្មក់ចូលបង្ក្រាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។