ឯកឧត្ដម គួច ចំរើន អញ្ជើញសួរសុខទុក្ខម្ដាយ វីរៈកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ
(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខម្ដាយ វីរៈកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។ សូមបញ្ជាក់ផងដែរថា លោកយាយ ស ណែត អាយុ៦៩ឆ្នាំ ត្រូវជាម្ដាយលោក ហ៊ាង វាសនា បម្រើការនៅអនុសេនាតូច ៤៤៤ Read more