លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាជូនក្រុមគ្រួសារសព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី

(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃ ទី១៩ ខែ សីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងអង្គភាពអ្នកពាក់ព័ន្ធជាច្រើន បានចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងនាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារបរិក្ខារ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសព វីរកងទ័ព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី អាយុ ២៧ ឆ្នាំ យុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលី Read more

អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង

(ខេត្តបាត់ដំបង)៖ នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញផងដែរ៕

លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន អញ្ជើញចុះសួរសុខទុក្ខ បងប្អូន​ពលរដ្ឋ​ទីទាល់ និងពលករចំណាកស្រុកមកពីប្រទេសថៃ!​

(ខេត្តសៀមរាប)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំង​ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់បងប្អូន​ប្រជាពលរដ្ឋ​ទីទល់ ២គ្រួសារ និងពលករចំណាកស្រុកមកពីប្រទេសថៃ ២គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

សម្តេច ម៉ែន សំអន យកចិត្តទុក្ខដាក់ចំពោះបញ្ហាសុខភាពរបស់ វីរនារីដោះមីន គង់ សារឿន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញសួរសុខទុក្ខអ្នកស្រី គង់ សារឿន វីរនារីដោះមីននៅសម័យសង្គ្រាម និងក្រោយសម័យសង្គ្រាម ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួត និងដុំសួត ធ្ងន់ធ្ងរ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ បច្ចុប្បន្ន អ្នកស្រី គង់ សារឿន កំពុងសម្រាកព្យាបាលជំងឺរលាកសួត និងដុំសួត ធ្ងន់ធ្ងរ និងស្ថិតក្រោមការតាមដាននិងព្យាបាលដោយយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះកេតុលាមាល។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ អ្នកស្រី គង់ សារឿន ឆាប់ជាសះស្បើយ Read more

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

ព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលគាល់ព្រះមហាក្សត្រ ទូលថ្វាយទូលថ្វាយអំពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។ ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង អំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់​ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។ សូមបញ្ជាក់ថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ គឺជាគម្រប់២ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រយៈពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងជម្នះនូវការលំបាកជាច្រើន ដើម្បីជំរុញកិច្ចកសាងជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាធំៗដែលបានជួបប្រទះ៕

ប្រជាពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជា ១៨នាក់ ដោយឥតលក្ខខណ្ឌ

នាទីក្រុងអាឌឺឡែត រដ្ឋអូស្រ្តាលីខាងត្បូង ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរ និង ព្រះសង្ឃ រួមមានប្រមាណ ជាង១០០០នាក់ បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទង្វើរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់របស់ប្រទេសថៃ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ។ ជាមួយគ្នានេះដែរ បងប្អូនសហគមន៍ខ្មែរ ក៏បានថ្លែងអំណរគុណនិង ដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានាធិបតី DONALD TRUMP ដែលបានជួយដឹកនាំសម្របសម្រួល ដើម្បីឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព និង ស្នើដល់លោកប្រធានាធិបតី បន្តតាមដានសភាពការណ៍ នៃបទឈប់បាញ់ និង ការដោះលែងវីរះកងទ័ពកម្ពុជា ដែលកងទ័ពសៀមឈ្លានពានបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន។

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ត្រី ធៀង មិន នាយការិយាល័យគោលនយោបាយ មន្ទីរកសាងកម្លាំង និងភរិយា បាននាំយកអង្ករចំនួន ២តោន នឹងទឹកបរិសុទ្ធ ២០០យួរ មកប្រគល់ជូនកងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។

ឃាត់រថយន្ត៤គ្រឿង ដឹកទំនិញពីថៃ ហើយនាំចូលឆ្លងកាត់ឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ រថយន្តប្រភេទសាំយ៉ុងចំនួន ៤គ្រឿង ដឹកទំនិញមកពីប្រទេសថៃ ដោយធ្វើការនាំចូលតាមប្រទេសឡាវ ឆ្លងកាត់ច្រកព្រំដែនកំពង់ស្រឡៅ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកឆែប សហការជាមួយកម្លាំងយោធា ឃាត់ទុក និងបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាក់ស្តែង។ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោកបានសហការជាមួយកម្លាំងយោធា ធ្វើការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃទាំង៤គ្រឿង ដែលកំពុងលើកទំនិញដាក់រថយន្តនៅច្រកពំដែនកំពង់ស្រឡៅ។ អភិបាលស្រុកឆែប បានថ្លែងបញ្ជាក់ថា ការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃនេះ ដោយសង្ស័យថា ទំនិញមួយចំនួនគឺជាប្រភេទទំនិញដែលច្បាប់បានហាមឃាត់ រថយន្តទាំងនេះត្រូវបានបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញ ធ្វើការពិនិត្យជាក់ស្តែង៕

សម្តេច ម៉ែន​ សំអន​ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាពការងារគណៈយុទ្ធមិត្ត និង​មូលនិធិតេ​ជោ១២៥

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន​ ប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាពការងារគណៈយុទ្ធមិត្ត និង​មូលនិធិតេ​ជោ១២៥ និងលើកទិសដៅអនុវត្តបន្ត នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៕